សម្តេចតេជោ ហ៊ុន សែន បន្ត​ប្រកាសថា នឹងជិះ​លើរថយន្ត​ធុនធំ​អត់ដំបូល ចេញហែក្បួន​ឃោសនា​រកសម្លេងឆ្នោត​នៅភូមិសាស្រ្ត រាជធានីភ្នំពេញ នាថ្ងៃបិទបញ្ចប់

FN ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបន្តប្រកាសតាមរយៈ Facebook ផ្លូវការរបស់សម្តេចថា នឹងជិះលើរថយន្តធុនធំអត់ដំបូល ចេញហែក្បួនឃោសនារកសម្លេងឆ្នោតនៅភូមិសាស្រ្ត រាជធានីភ្នំពេញ នាថ្ងៃបិទបញ្ចប់នៃការឃោសនា ពោលគឺថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ចំណែកសម្រាប់ការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៨ សម្តេចក៏បានប្រកាសដែរថា នឹងទៅកាន់ខេត្តនានា ទូទាំងប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានសរសេរប្រកាសនៅលើ Facebook យ៉ាងដូច្នេះថា «ចំណាំសញ្ញា គណបក្សប្រជាជនកម្ពុជា «ទេវតាបាចផ្កា» យើងបោះឆ្នោតអោយគណបក្សប្រជាជនទាំងអស់គ្នា​! សុំអរគុណក្មួយ Vitou sor ដែលចង់ឃើញពូធ្វើយុទ្ធនាការរកសម្លេងឆ្នោតនៅខេត្តសៀមរាប។ ដោយ សារពេលវេលាមានកំណត់ ឆ្នាំនេះពូចូលរួមហែរក្បួនបិទយុទ្ធនាការនៅរាជធានីភ្នំពេញ ថ្ងៃ២ ខែមិថុនា ឆ្នាំ ២០១៧។ ពូនឹងធ្វើដំណើរលើរថយន្តធុនធំ អត់ដំបូលដូចសមាជិកបក្សផ្សេងទៀតដែរ»។ ជាមួយនោះផងដែរ តាមរយៈ Facebook, សម្តេចតេជោ ហ៊ុន សែន បានណែនាអំពីរូបសញ្ញាគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតកុំឲ្យភាន់ច្រឡំ។ … Continue reading សម្តេចតេជោ ហ៊ុន សែន បន្ត​ប្រកាសថា នឹងជិះ​លើរថយន្ត​ធុនធំ​អត់ដំបូល ចេញហែក្បួន​ឃោសនា​រកសម្លេងឆ្នោត​នៅភូមិសាស្រ្ត រាជធានីភ្នំពេញ នាថ្ងៃបិទបញ្ចប់